Friday, September 18, 2015

JOHN MAYNARD KEYNES



John Maynard Keynes កើតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៨៨៣  នៃទីក្រុង​ Cambridge លោក​​​មាន​​​មុខ​ជំនាញទៅលើសេដ្ឋកិច្ចសម័យទំនើបនិងទ្រឹស្ដី​នយោបាយ​ហិរញ្ញវត្ថុ​ជាច្រើន​ទៀតក្នុងជួរ​រដ្ឋាភិបាល។
ហើយគាត់គឺជា​សេដ្ឋកិច្ច​វិទូ​មួយរូប​ក្នុងចំណោម បិតានៃទ្រឹស្ដីម៉ាក្រូសេដ្ឋកិច្ចសាស្រ្តសម័យទំនើបផងដែរ ។

ក្នុងទសវត្សរ៍ទី២០-៣០ កេនស៍ បានយកចិត្តទុកដាក់សិក្សាពីបញ្ហារូបិយវត្ថុ ។ ស្នាដៃដ៏ល្បីរបស់លោកគឺ  
“ទ្រឹស្ដីរួមស្ដីពីអនិកម្មភាព អត្រាការប្រាក់ និងរូបិយវត្ថុ” ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងឆ្នាំ១៩៣៦ ។លោកកេនស៍បានអះអាងថា នៅក្នុងសេដ្ឋកិច្ចទីផ្សារ ដើម្បីជម្នះឧបសគ្គបានលើបញ្ហានិកម្មភាពរដ្ឋ​​ត្រូវ​មានគោលនយោបាយរូបិយវត្ថុសកម្មមួយ ដែលលើកទឹកចិត្តដល់តម្រូវការ ។ ពាក់ព័ន្ធកង្វះខាត​សេ​ដ្ឋ​កិច្ចទីផ្សារ និងតួនាទីរបស់រដ្ឋ លោកកេនស៍បានគូសបញ្ជាក់ថា “រដ្ឋត្រូវធ្វើអន្ដរាគមន៍ក្នុងសេដ្ឋកិច្ច តាម​រយៈ​គោលនយោបាយសារពើ​ពន្ធសម្រាប់​ផ្ដល់ការលើក​ទឹកចិត្តដល់តម្រូវការ ទើបអាចដោះ​ស្រាយបញ្ហានិកម្ម​ភាព​បាន” ។ ដើម្បីបង្កើន “តម្រូវការ” រដ្ឋត្រូវអ​នុវត្តគោលនយោបាយបង្កើនចំណាយ​សាធារណៈ ឬកាត់​បន្ថយ​អត្រាពន្ធ ។ កំណើនចំណាយសាធារណៈ​ប្រព្រឹត្តទៅតាម​រយៈការបង្កើន​ផ្នែក​សាធារណៈ ឬបំពេញ​សេចក្ដី​ត្រូវរបស់ប្រជាជនតាមរយៈការ​ផ្ដល់ថវិកាសម្រាប់​សោធន​និវត្តន៍​និង​មនុស្សចាស់ជរា និងការផ្ដល់​អា​ហា​​​​រូបករណ៍​សម្រាប់​សិស្ស-និស្សិតជាដើម ។ តាមរយៈការផ្ដល់នេះ នាំឲ្យកើនឡើងនូវ “កម្លាំង​ទិញ”​និង​ការ​បង្កើនឡើងនូវ “តម្រូវការរួម” ក្នុងសេដ្ឋកិច្ច ។ នៅពេលដែល “តម្រូវការរួម” កើនឡើងនាំ​ឲ្យកើនឡើង​នូវផលិតកម្ម និងទីបំផុតគឺកំណើន “តម្រូវការ”នៃកម្លាំងពលកម្ម ។ កំណើន “តម្រូវការ”នៃកម្លាំង​ពលកម្ម​មាន​ន័យថា មនុស្សមានការងារធ្វើ មានប្រាក់បៀវត្សរ៍ នឹងធ្វើ​ឲ្យ​កើនឡើងនូវ “កម្លាំងទិញ”ថែមទៀត ។ ប្រការនេះ នាំឲ្យមានការវិនិយោគទុនថែមទៀតទៅលើ​ផលិតកម្មទំនិញនិងសេវា ព្រមទាំងបង្កើតឲ្យមាន​កា​រ​ងារធ្វើ និងប្រាក់បៀវត្សរ៍និងកំណើន​សេដ្ឋកិច្ច​ក្នុងប្រទេសទាំងមូល ។  


0 comments:

Post a Comment