
Apple ជាក្រុមហ៊ុនយក្សដ៏ធំមួយដែល ផលិតផ្គត់ផ្គង់ទូរសព្ទដៃទំនើបម៉ាកiPhone iPadនិងកុំព្យូទ័រAppleដ៏ល្បីល្បាញជាទីពេញនិយមបំផុតសម្រាប់មនុស្សសម័យទំនើបក្នុងពិភពលោក ។ រូបរាង ប្រភេទពណ៌ និងទំហំនៃឧបករណ៍ទាំងនោះក៏ត្រូវកែប្រែផ្លាស់ប្ដូរទៅតាមដំណាក់កាលនៃសម័យនីមួយៗដែរ ដើម្បីធ្វើយ៉ាងឲ្យអតិថិចាប់អារម្មណ៍និងមានទំនុកចិត្ត ។ ប៉ុន្ដែអ្វីដែលយើងលើកឡើងក្នុងពេលនេះ គឺLogo នៃក្រុមហ៊ុនApple តាមដំណើរដែលក្រុមហ៊ុនបានផ្លាស់ប្ដូរកន្លងមក៖
ក.រូបLogoដំបូងរបស់Appleឆ្នាំ១៩៧៦
រូបLogoដំបូងបំផុតជាការរចនាឡើងដោយលោកសហស្ថាបនិក
Ron Wayne ដែលបាន ប្រើប្រាស់ រូបវិទូដ៏ល្បីល្បាញម្នាក់គឺលោកIsaacNewtonអង្គុយអានសៀវភៅ ក្រោមដើមប៉ោមជាLogoនៃក្រុមហ៊ុន
។
ខ.រូបLogoផ្លែមប៉ោមពណ៌ឥន្ទធនូ(ចុងឆ្នាំ១៩៧៦ដល់១៩៩៨)
ក្រោយមកចុងឆ្នាំ១៩៧៦ លោកRob Janoff បានប្ដូរLogoទៅជារូបផ្លែពណ៌ឥន្ទធនូ ដែលមាន ស្នាមខាំបាត់មួយចំណិតវិញ ។ ហេតុដែលក្រុមហ៊ុនប្ដូរLogoផ្លែប៉ោមខាំបាត់មួយចំណិតបែបនេះ ដោយសារតែចង់ឲ្យអតិថិជនងាយចំណាំ កុំច្រឡំនឹងរូបផ្លៃឈើផ្សេងទៀតដែលមានរូបស្រដៀងគ្នា។
គ.រូបLogoបច្ចុប្បន្ន ប្រើពណ៌ខ្មៅនិងទឹកប្រាក់
Appleបានប្រើប្រាស់Logoផ្លែប៉ោមពណ៌ឥន្ទធនូនេះចាប់១៩៧៦ រហូតដល់ឆ្នាំ១៩៩៨
តែក្រោយមក ក្រុម ហ៊ុនបានដកពណ៌ឥន្ទធនូចេញដោយជំនួសមកវិញនូវរូបLogo ដែលមានពណ៌ប្រាក់ឬខ្មៅរហូតដល់សព្វថ្ងៃ នេះ។
ដកស្រង់ពីសៀវភៅសិក្សាគោលរបស់សាកលវិទ្យាល័យបៀលប្រាយ រៀបចំដោយលោកសាស្ដា្រចារ្យ កុល សុវណ្ណវឌ្ឍនា
0 comments:
Post a Comment